(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១ រោច ខែភទ្របទ បានអញ្ជើញកាន់បិណ្ឌទី១ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ខ្មែរយើង នាវត្តច័ន្ទបុរីវង្ស ក្នុងខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។

ក្នុងពិធីកាន់បិណ្ឌ១ នេះដែរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រគេនបច្ច័យ ២៥,០០០ដុល្លារអាមេរិក ដល់សម្តេចព្រះវនរ័តកិតិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុប្រធានទី១ ថេរសភាព្រះពុទ្ធសាសនា, ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ, ព្រះអនុគណខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងជាព្រះគ្រូចៅអធិការវត្តច័ន្ទបុរីវង្ស ដើម្បីកសាងបង្ហើយសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ចន្ទបុរីវង្ស។

សូមជម្រាបថា វត្តច័ន្ទបុរីវង្ស បានរៀបចំពិធីបុណ្យប្រពៃណីជាតិមួយនេះយ៉ាងល្អ ពោលគឺដោយគោរពទៅតាមវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ជាពិសេសវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕