(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៥៩៣,៥៥២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥៤,៥៦៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៩៥,៩៥៨នាក់ (ស្លាប់ ១៤០,៨០៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៤០១,៩១៦នាក់ (ស្លាប់ ៣៧,០៧៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,១២៧,៩៣៤នាក់ (ស្លាប់ ២៤,០៧៨នាក់)
* ថៃ ឆ្លងចំនួន ១,៥០០,១០៥នាក់ (ស្លាប់ ១៥,៦១២នាក់)
* វៀតណាម ឆ្លងចំនួន ៧០៧,៤៣៦នាក់ (ស្លាប់ ១៧,៥៤៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៤៩,៨៤៥នាក់ (ស្លាប់ ១៧,២០២នាក់)
* កម្ពុជា ឆ្លងចំនួន ១០៥,៣៤៤នាក់ (ស្លាប់ ២,១៤០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧៩,៨៩៩នាក់ (ស្លាប់ ៦៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៩,៧៣០នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៥,៣៨៥នាក់ (ស្លាប់ ២៩នាក់)៕