(ភ្នំពេញ)៖ Facebook «រឿងពិត CNRP» នៅថ្ងៃត្រង់ទី០៣ ខែមីនា ឆ្នាំ២០១៦ បានបង្ហោះសារសម្លេងឆ្លងឆ្លើយ វគ្គពិសេសទី៤១៖ លោក កឹម សុខា កិបកេងលុយពីក្រៅប្រទេស យកទៅទិញដីរាប់ម៉ឺនដុល្លារ និងទិញឡានថ្មី ឱ្យប្រពន្ធចុងស្រីយួន! (សំឡេងឆ្លើយឆ្លង ថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០១១)។
Facebook បានបន្តសរសេររៀបរាប់ថា៖ រឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ដែលបានប្រឡូកប្រឡាក់ជាមួយនឹងបណ្តាស្រីក្មេងរាប់មិនអស់ គឺវាស្អុយគគ្រុក អាប់ឱនកិត្តិយសខ្លាំងបំផុត។ ខ្ញុំ «រឿងពិត CNRP» នឹងបន្តទម្លាយឲ្យបងប្អូនបានដឹងនៅពេលខាងមុខទៀត ដោយសារតែក្នុង ពេលនេះ ខ្ញុំចង់ទាញអារម្មណ៍បងប្អូនទាំងក្នុង និងក្រៅប្រទេស ជាពិសេសសកម្មជន CNRP ទាំងអស់ សូមចូលរួមអាន ស្តាប់ វិភាគ និងពិចារណា អំពីសំឡេងដែលជាភស្តុតាងពិត ពាក់ព័ន្ធនឹងសកម្មភាព កិបកេងថវិកាពីបងប្អូនខ្មែរនៅឯក្រៅប្រទេស ក្រោមយុទ្ធនាការដើម្បីជួយ គណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរក្នុងប្រទេស ប៉ុន្តែធាតុពិតនោះ គឺត្រូវបានលោកប្រធាន កឹម សុខា ទៅប្រមូលលុយពីក្រៅប្រទេស ដើម្បីយកទៅទំនុកបម្រុងបណ្តាស្រីស្នេហ៍ និងប្រពន្ធចុងរបស់គាត់តែប៉ុណ្ណោះ។
កាលពីក្នុងវគ្គមុនៗ ខ្ញុំបានបង្ហាញជូនរួចមកហើយ នូវសម្តីឆ្លើយឆ្លងគ្នា បញ្ជាក់អំពីការចំណាយលុយរាប់ម៉ឺនដុល្លារ (ជាង១០ម៉ឺនដុល្លារអាមេរិក) និងលុយបន្ថែមលើសពីនេះទៀត ដែលលោកប្រធានគណបក្សសង្គ្រោះជាតិ កឹម សុខា បានយកទៅទិញដី និងសង់ផ្ទះឲ្យប្រពន្ធចុងជាជនជាតិយួន ឈ្មោះ យ៉េស (ម៉ាក់អានីតតា) នៅព្រែកឯង និងគម្រោងការទិញដីមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញ ដែលគេមិនបានដឹងថា តើលោក កឹម សុខា បានចំណាយលុយអស់ប៉ុន្មានម៉ឺនដុល្លារនោះឡើយ?
រឿងអាស្រូវ កឹម សុខា វគ្គទី៤១រឿងអាស្រូវ កឹម សុខា វគ្គទី៤១លោក កឹម សុខា កិកេងលុយពីក្រៅប្រទេស យកទៅទិញដីរាប់ម៉ឺនដុល្លារ និងទិញឡានថ្មី ឱ្យប្រពន្ធចុងស្រីយួន!៖
Posted by រឿងពិត CNRP on Saturday, April 2, 2016