(ស្វាយរៀង)៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ១៩ ខេត្ត បានរកឃើញជាងកាត់សក់ម្នាក់ នៅផ្សារវាយយន្តក្រុងស្វាយរៀង វិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី Delta កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១, អាជ្ញាធរសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលធ្លាប់ទៅហាងអ៊ុតសក់ សូមប្រញាប់ទៅយកសំណាកដើម្បីរកមេរោគកូវីដ១៩។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសូមអំពាវនាវអ្នកពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន និងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញាសូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕