(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក ក្នុងនោះយប់៤លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់ ៧នាក់ (ប្រុស) និងរបួសស្រាល ២នាក់ (ប្រុស) នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន ១២គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង, រថយន្តធុនតូច៥គ្រឿង, រថយន្តធុធំ២គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៤លើក (ស្លាប់២នាក់), ស្រវឹង១លើក, មិនប្រកាន់ស្តាំ១លើក (ស្លាប់ម្នាក់), បត់គ្រោះថ្នាក់១លើក (ស្លាប់ម្នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៤នាក់ (យប់២នាក់)។
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤,៧៩៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២,០០៨គ្រឿង ពិន័យសរុប ២,៧៨៥គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព០នាក់ ៕