Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

10 ព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ ! Top Ten News Weekly ! (ថ្ងៃទី០៣ ខែមេសា)

03-04-2016 07:28

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០១៦ សូមយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងសប្តាហ៍​នេះ (Top Ten News Weekly) ចំនួន១០ ផ្សាយជូនលោកអ្នក នៅថ្ងៃអាទិត្យសំរាកចុងសប្តាហ៍នេះ ! សូមចុចអានព័ត៌មានប្រចាំសប្តាហ៍->

១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកែប សូមផ្អាកទទួលទានគ្រឿងសមុទ្រ និងចុះងូចទឹកសមុទ្រ រង់ចាំក្រសួងជំនាញពិនិត្យផលប៉ះពាល់រួច

២៖ ក្រសួងទេសចរណ៍ ប្រាប់ឲ្យប្រធានមន្ទីរទេសចរណ៍ខេត្តកែប ផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពីការផ្អាកចុះងូតទឹក និងទទួលទានគ្រឿងសមុទ្រ

៣៖ ក្រសួងបរិស្ថានអំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្អាកចុះងូតទឹកសមុទ្រ និងបរិភោគគ្រឿងសមុទ្រ នៅខេត្តកែបមួយរយៈខ្លី ក្រោយទឹកសមុទ្រ ប្តូរពណ៌ ប៉ះពាល់ដល់សុខភាព

៤៖ ក្រសួងមហាផ្ទៃបញ្ជាឲ្យសមត្ថកិច្ច តាមចាប់ខ្លួនជនអនាមិក ដែលប្រើឈ្មោះថ្នាក់ដឹកនាំ ទៅគំរាមទាប្រាក់ពី អភិបាលស្រុកមួយចំនួន

៥៖ សម រង្ស៊ី ថា លោក ប៉ែន សុវណ្ណ ទើបមានសិទ្ធិប្តឹងគាត់, តែមន្រ្តី CPP ថាសម្តេច ហេង សំរិន មានសិទ្ធិពេញទីក្នុងការប្តឹង

៦៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យរដ្ឋមន្រ្តី៣រូប ធ្វើការកែលំអតំបន់ឆ្នេរលំហែកំសាន្ត ក្រុងព្រះសីហនុ

៧៖ CNRP នឹងចូលប្រជុំសភាដូចធម្មតា នៅថ្ងៃទី៤ មេសា, ការអនុម័តលើច្បាប់សហជីព និងការរុះរើគណៈរដ្ឋមន្រ្តី ចាំមើលលើស្ថានភាពជាក់ស្តែង

៨៖ ឪពុកបង្កើតក្មេងប្រុស៖ «បើចៅក្រម វ៉េង ហ៊ត់ ជាខ្ញុំវិញ តើលោក និងក្រុមគ្រួសារ ចេះឈឺចាប់ដែរឬទេ?»

៩៖ នាយករដ្ឋមន្រ្តី ប្រកាសផ្តល់ឈើដែលរឹបអូសបានទាំងអស់ ប្រគល់ជូនក្រសួងអប់រំដើម្បី យកប្រើប្រាស់កសាងសាលារៀន និងអាគារផ្សេងៗ

១០៖ សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកម្មវិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១មីនានេះ (Video inside)