Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅរសៀលថ្ងៃមិញ ខ្យល់កន្ត្រាក់បោកបក់ ផ្ទះប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខូចខាតអស់១០ខ្នង

02-04-2016 22:11

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២ ខែមេសានេះថា នៅរសៀលថ្ងៃនេះ មានករណីខ្យល់កន្ត្រាក់បោកបក់ ប៉ះផ្ទះប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ ខូចខាតផ្ទះប្រជាពលរដ្ឋអស់៦ខ្នង និងក្រុងប៉ោយប៉ែត ខូចខាតអស់៤ខ្នង ដែលក្នុងនោះរួមមានទីបញ្ជាការដ្ឋាន នគរបាលការពារព្រំដែន ៨៩១ របើកដំបូល និងបាក់អង់តែនផងដែរ។

លោកស្នងការ អាត់ ខែម បញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងករណីគ្រោះធម្មជាតិនេះ លោកនឹងដឹកនាំកម្លាំងនគរបាល និងមន្ត្រីពាក់ព័ន្ធចុះជួយ ដល់ប្រជាពលរដ្ឋរងគ្រោះ នៅតាមភូមិសាស្ត្រទាំងនោះ នៅថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០១៦ស្អែកនេះ៕