(ព្រុចសែល)៖ ព្រលានយន្តហោះអន្តរជាតិ ទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក ត្រូវបានប្រកាស ឲ្យដំណើរការឡើងវិញ ១០០ភាគរយ តែម្តងនៅថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ បន្ទាប់ពីការបានបិទជាង មួយសប្តាហ៍ ក្រោយទទួលរងការវាយប្រហារ ដោយអំពើភេរវកម្ម ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និង របួសជាច្រើននាក់។ នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០១៦។
ទោះបីជាមានការដាក់ឲ្យដំណើរការឡើងវិញក្តី ក៏សន្តិសុខ នៅព្រលានយន្តហោះខាងលើនេះ នឹងតំបន់ប្រជុំជនទាំងអស់ទូទាំងទីក្រុងព្រុចសែល នៅស្ថិតនៅក្នុងការការពារសន្តិសុខកម្រិតខ្ពស់បំផុត ក្រោយទទួលរងការវាយប្រហារ ដោយអំពើភេរវកម្មពីសំណាក់បណ្តាញក្រុម ISIS បណ្តាលឲ្យមនុស្ស ៣២នាក់ស្លាប់ កាលពីចុងខែមីនា៕