(កណ្តាល)៖ លោក ណុប រត្ននិមល អនុប្រធានទី១ ក្រុមការងារយុវជនស្រុកកណ្តាលស្ទឹង និងលោក ណុប រតនៈ ប្រធានប្រតិបត្តិក្រុមយុវជន ខ៤ និងក្រុម ការងារតំណាងឲ្យលោក ហ៊ីង ប៊ុនហៀង នាយឧត្តមសេនីយ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី០២ ខែមេសានេះ បានចុះមកជួបសួរសុខទុក្ខ និង នាំយកអំណោយមានសម្ភារ និងថវិកា ព្រមទាំងបានប្រគល់ផ្ទះជូនប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាក និង ខ្វះខាត ចំនួន៣ខ្នង ស្ថិតនៅឃុំដើមឫស និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ផ្ទះចំនួន៣ខ្នងខាងលើនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។
សូមបញ្ជាក់ថា លោក នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តែងតែផ្សាព្វផ្សាយ និងដាក់ផែនការឲ្យមន្ត្រីក្រោមឱវាទក៏ដូចជា ក្រុមការងារ គណៈពង្រឹងទាំងអស់ត្រូវចុះតាមមូលដ្ឋានឲ្យបានញឹកញាប់ ហើយត្រូវដោះស្រាយរាល់បញ្ហាក៏ដូចជាការលំបាករបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលាផងដែរ៕