Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទះឃើញសាកសពស្រ្តីម្នាក់ហើមរលួយ សង្ស័យជនល្មើសរំលោភ និងសម្លាប់ចោល នៅខេត្តកំពត

02-04-2016 17:19

(កំពត)៖ សាកសពស្រ្តីម្នាក់ ដែលមានសភាពហើមរលួយ ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង១៖៣០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រៃក្បែរអូរ ជិតចំការលោក ទេព វណ្ណា ។ យោងតាមអធិការនគរបាលស្រុកទឹកឈូ បានបញ្ជាក់ឲ្យដឹងថាជនរងគ្រោះ ខាងលើ មានឈ្មោះថា ស្រីលក័្ខ អាយុ ១៥ឆ្នាំ រស់នៅ ស្ថិតនៅក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ជនរងគ្រោះ បានទៅរៀននៅអនុវិទ្យាល័យ រោងចក្រទឹង ស្ថិតនៅក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពតតែក្រោយមក គ្រូមិនឲ្យចូលរៀន ក៏ត្រលប់មកផ្ទះវិញ មកដល់ផ្ទះទុកកាតាបចោល មានគេហៅ ក៏ត្រលប់ទៅវិញ ចាប់ពីពេលនោះមកក៏បាត់ ខ្លួនរហូត។

តាមការត្រួតពិនិត្យពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពគឺមានស្នាមជាំត្រង់ក អាក្រាតសំលៀកបំពាក់ខ្លួនទទេ។
ករណីនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីវែកមុខរកជនសង្ស័យមក ផ្តន្ទាទោសតាម ផ្លូវច្បាប់៕