(សៀមរាប)៖ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ តទៅ អាជ្ញាធរអប្សរា បានរៀបចំកន្លែងដាក់ភ្ញៀវបណ្តោះអាសន្ន ស្ថិតត្រង់ទីតាំងដើមរលួសច្រើនកែង ស្នងការនគរបាលបេតិកភណ្ឌ ដោយមានកន្លែងចតរ៉ឺម៉ក និងម៉ូតូដែរ។
គោលបំណងនៃការរៀបចំន្លែងដាក់ភ្ញៀវបណ្តោះអាសន្ននេះ គឺដើម្បីធានាសណ្តាប់ធ្នាប់ សុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរ ក៏ដូចជាលើកកម្ពស់គុណភាពប្រាសាទ និងសោភណ្ឌភាព មុខប្រាសាទអង្គរវត្តជាដើម។
អ្នកដឹកជញ្ចូនភ្ញៀវទេសចរ នៅតែអាចបន្តឈប់យានជំនិះ ឈប់រង់ចាំភ្ញៀវនៅ ខាងមុខប្រាសាទអង្គរវត្ត គិតចាប់ពីបង្គោល បេតិកភណ្ឌដល់កែងត្រពាំងសេះ និងមុខតូបអ្នកលក់ដូរ។
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់អាជ្ញាធរអប្សរា៖