(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២ ខែមេសានេះថា សាលារាជធានីភ្នំពេញ បានកំពុងចាប់ផ្តើមស្ថាបនា ពង្រីកផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ប្រវែង ១៧៥០ម៉ែត្រ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា គម្រោងនេះ ក៏ស្ថាបនាផ្លូវ អាកាសថ្មើជើងចំនួន ២កន្លែង ដាក់លូប្រអប់និងលូចំហសងខាងផ្លូវ លាបគំនូសចរាចរ ដាក់ស្លាកសញាចរាចរ និងដំឡើងបង្គោលភ្លើងព្រែកជា២ផងដែរ៕