(ភ្នំពេញ)៖ ក្រុមហ៊ុន Thailand privilege card និង WorldBridge international (Cambodia) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ បានចុះហត្ថលេខាលើកិច្ចព្រមពៀង ផ្ដល់សេវាប័ណ្ណសមាជិក Thailand Elite ដល់ឥស្សរជន និងអភិជននៅកម្ពុជា នៅសណ្ឋាគារ Le Royal ដើម្បីពង្រីកបណ្ដាញ និងសកម្មភាពអាជីវកម្មក្នុងវិស័យផ្សេងៗ ក្នុងបរិបទនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ប្រធានក្រុមហ៊ុន Thailand privilege card និងជាប្រតិបត្តិករបណ្ណសមាជិក Thailand Elite លោក Pruet Boobphakam បានថ្លែងថា សេវាបណ្ណសមាជិក Thailand Elite គឺជាអភ័យឯកសិទ្ធិទិដ្ឋាការពិសេស លើសេវាកម្មដ៏ល្អឥតខ្ចោះ នៅពេលមកដល់ និងចាកចេញពីថៃតាមរយៈព្រលានយន្ដហោះអន្ដរជាតិ Suvanabhumi សម្រាប់វាយកូនហ្គោល ស្ប៉ា សណ្ឋាគារ ការពិនិត្យសុខភាព ការញ្ចុះតម្លៃនៅភោជនីដ្ឋានជម្រើស និងសេវាកម្មជាច្រើនផ្សេងទៀតនៅថៃ។

លោកបន្ដថា ដូច្នេះការចុះហត្ថលេខាលើកិច្ចព្រមពៀងនេះ គឺជាជំហានដ៏សំខាន់ក្នុងការផ្សព្វផ្សាយសេវាប័ណ្ណសមាជិក Thailand Elite ដែលនឹងផ្ដល់អត្ថប្រយោជន៍ ដ៏ល្អឥតខ្ចោះរវាងប្រទេសថៃ និងកម្ពុជា។

លោកបន្ដថា «យើងនឹងបន្ដពង្រីកការផ្ដល់អភ័យឯកសិទ្ធិជាច្រើនទៀត ដើម្បីជំរុញវិស័យទេសចរណ៍ និងការវិនិយោគ ក៏ដូចជាការអភិវឌ្ឍធុរកិច្ច ក្នុងវិស័យពាក់ព័ន្ធនានា ហើយកិច្ចសហប្រត្តិបត្តិការនេះ នឹងជំរុញការវិនិយោគ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសទាំងពីរផងដែរ»

លោកបន្ថែមថា «កាន់តែពិសេស ការចុះកិច្ចព្រមព្រៀងនេះ នឹងមានប្រសិទ្ធិភាពខ្ពស់ពេល ដែលបានសហការផ្ទាល់ជាមួយនឹង ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ខ្ញុំជឿជាក់ថាសមាជិកភាពកម្ពុជា និងកើនឡើងជាលំដាប់ ហើយសមាជិកថ្មី និងចេញពីឥស្សរជន និងអភិជនលំដាប់ខ្ពស់នៅកម្ពុជា។ ក្រៅពីបទពិសោធន៍យូរឆ្នាំក្នុងអាជីវកម្ម វើលដ៍ប្រ៊ីដ ក៏មានវិស័យជាច្រើនមូលដ្ឋាន ដែលមានសារៈសំខាន់ក្នុងការបង្កើត នូរការយល់ដឹង និងការពង្រើកទីផ្សារ របស់សេវាប័ណ្ណសមាជិក Thailand Elite card មួយនេះកាន់តែប្រសើរ»

ទន្ទឹមនឹងនោះលោកឧកញ៉ សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប្រ៊ីដ បានមានលើកឡើងថា «កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ន Thailand privilege card ជួយឲ្យយើងអាចផ្ដល់នូវអត្ថប្រយោជន៍ប្រណិតជាច្រើនរវាងថៃ-កម្ពុជា»។

លោកបន្ដថា ពិសេស Thailand Elite card ក៏បានផ្ដល់ភាពចំណេញច្រើនផងដែរ ទៅលើប្រជាជនកម្ពុជា ដូច្នេះតាមកិច្ចព្រមព្រៀងនេះ សមាជិភាពដែលចុះឈ្មោះ តាមរយៈក្រុមហ៊ុនវើលដ៍ប្រ៊ីដ អ៊ិនធើណេសិនណល និងទទូលបាននូវអត្ថប្រយោជន៍ដូចគ្នា និងសមាជិកដែលចុះឈ្មោះផ្ទាល់ជាមួយ Thailand Elite card ដែលមានតម្លៃ សមរម្យបំផុត ហើយផ្ដល់អត្ថប្រយោជន៍ជាច្រើន លើសពីនេះទៅទៀត ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ក៍បានផ្ដល់នូវសេវាពិគ្រោះយោបល់បន្ថែផងដែរ៕