គ.ជ.ប បង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត២០២១
17-09-2021 16:37
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញខិត្ដប័ណ្ណ បង្ហាញពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ នេះបើយោងតាមខិត្ដប័ណ្ណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
គ.ជ.ប បានបញ្ជាក់ថា ដើម្បីចុះឈ្មោះបោះឆ្នោត បានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុ១៨ ឆ្នាំឡើង គឺកើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្ត សញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ,អ)។
បន្ថែមពីនេះទៀត ចំពោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទចាស់មិនអាចយកទៅចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ បានទេ៕