(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន៖ ការចូលប្រជុំ Zoom ប៉ុន្មានថ្ងៃមុន ជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថាកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ

២៖ កូរ៉េខាងជើងថាព្រឹត្តិការណ៍កាលពីថ្ងៃពុធ គឺជាការធ្វើតេស្ត «មីស៊ីលបាញ់ចេញពីផ្លូវរថភ្លើង»

៣៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៩៣នាក់, ជាសះស្បើយ៤៤៣នាក់, ស្លាប់ចំនួន១១នាក់

៤៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២៧លាន ២៥ម៉ឺននាក់ ស្លាប់ជាង ៤លាន ៦៧ម៉ឺននាក់ និងជាសះស្បើយជាង ២០៣លាន ៩៣ម៉ឺននាក់!

៥៖ ក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំ

៦៖ រដ្ឋាភិបាលលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រកាសមិនសហការជាមួយ ICC ក្នុងការស៊ើបអង្កេតលើ សង្គ្រាមប្រឆាំងគ្រឿងញៀន នៅហ្វីលីពីននោះឡើយ

៧៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងអំពីការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនកុមារអាយុពី០៦ ដល់អាយុក្រោម១២ឆ្នាំ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៦៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,២៨២នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៩៖ មន្ត្រីជាន់ខ្ពស់ការបរទេស៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ ៤ធំៗ ពេលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូល ASEM13

១០៖ ថៃ៖ មនុស្ស ១៣,៨៩៧នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

១១៖ រដ្ឋមន្ត្រីថាមពលអះអាងថា តម្រូវការអគ្គិសនីនៅកម្ពុជានឹងកើនឡើងខ្ពស់ឡើងវិញ ក្រោយជំងឺកូវីដ១៩ថមថយ

១២៖ ឡាវសម្រេចអូសបន្លាយវិធានការ lockdown ចំពោះមុខការកើនឡើង នៃករណីឆ្លងកូវីដ១៩

១៣៖ ក្រសួងដាក់កំហិតឲ្យសហគ្រាស និងក្រុមហ៊ុនធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលមិនទាន់មានអជ្ញាបណ្ណ ត្រូវមកសុំអាជ្ញាបណ្ណឱ្យបានមុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់

១៤៖ រដ្ឋាភិបាលកោះតៃវ៉ាន់គ្រោងស្នើថវិកា ៨.៦៩ពាន់លានដុល្លារពីសភា ដើម្បីយកទៅទិញមីស៊ីល និងនាវាចម្បាំងថ្មីៗ

១៥៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ចេញបទអន្តរាគមន៍ឆ្លើយតបចំពោះការរិះគន់អំពីបញ្ហាសិទ្ធិមនុស្ស ដែលធ្វើឡើងដោយ គណៈប្រតិភូប្រទេសបារាំង និងអាមេរិក

១៦៖ ប្រជាជនចិនជាង ១ពាន់លាននាក់ ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់ដូស

១៧៖ Moderna អះអាងថា ប្រសិទ្ធភាពវ៉ាក់សាំង «អាចថយចុះទៅតាមពេលវេលា» ដូច្នេះទើបតម្រូវឲ្យមាន «ដូសទី៣»

- ព័ត៌មាន Fresh News Plus

១៖ Facebook បានស៊ើបការសម្ងាត់ទៅលើអ្នកប្រើប្រាស់វ័យជំទង់នៅលើ Instagram

២៖ Apple បានត្រៀម iPhone 13 ចំនួន ៩០លានគ្រឿងសម្រាប់លក់នៅត្រឹមចុងឆ្នាំនេះ ដោយកើនឡើងពីឆ្នាំមុនៗ ២០ភាគរយ

៣៖ WhatsApp ចាប់ផ្ដើមសាកល្បងមុខងារ Business Directory នៅក្នុង App

៤៖ ព្រឹត្តិការណ៍កីឡាគ្រីឃីត IPL 2021 នឹងអនុញ្ញាតឲ្យអ្នកគាំទ្រវិលត្រឡប់ចូល ទៅកាន់ពហុកីឡដ្ឋានវិញ

៥៖ កីឡាប្រដាល់សកល បើកសករាជថ្មី ក្រោយស្ងាត់បាត់ពីខ្សែចក្ខុទស្សនិកជនដ៏យូរ

៦៖ ការដឹកនាំ Man City ទី ៣០០ប្រកួតរបស់លោក Pep Guardiola យកឈ្នះ RB Leipzig ៦-៣ នៅ UCL 2021-22

៧៖ Barca កាន់តែយ៉ាប់យឺន ពេលកីឡាករ Pedri និង Alba មានរបួសដោយមិនដឹងពេលនៃការជាសះស្បើយ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)