(ភ្នំពេញ)៖ បុរសម្នាក់មានតួនាទីជាប្រធានការិយាល័យ អូស្ត្រាលី ញូស្ហេឡង់ នៅនាយកដ្ឋានអាស៊ី២ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បញ្ចូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដើម្បីសាកសួរករណីប្រព្រឹត្តអំពើពុករលួយ តាមរូបភាពទទួលលុយពីក្រុមហ៊ុនបរទេសដើម្បីប្រថាប់ត្រាបញ្ជាក់លើឯកសារ ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោកព្រះរាជអាជ្ញារង លី សុផាណា ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មន្ត្រីក្រសួងការបរទេសរូបនេះ ឈ្មោះ អ៊ា សែ អាយុ៤២ឆ្នាំ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅក្នុងក្រសួងការបទេស ។
សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា ជនសង្ស័យរូបនេះ អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទ វិតិក្រម តាមមាត្រា៥៩២ និង ៥៩៣ នៃក្រមព្រហ្មទណ្ឌ ៕