(តាកែវ)៖ បើគ្មានអ្វីប្រែប្រប្រួលទេសាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន១១២ នៅក្នុងខេត្តតាកែវ នឹងត្រូវចាប់ផ្ដើមបើកដំណើរលារឡើងវិញនៅថ្ងៃច័ន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានយល់ព្រមតាមសំណើរសុំបើកសាលាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យឡើងវិញ។

បើយោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្ញើរមកពីមន្ទីរអប់រំខេត្តតាកែវ បានបញ្ជាក់ថា៖ «ក្រសួងអប់រំ យល់ព្រមតាមសំណើររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ក្នុងការបង្រៀន និងរៀនការបណ្ដុះ ជាដំណាក់ការសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលមានសិស្សថ្នាក់ទី៩ និងទី១២ ហើយស្ថិតនៅទីតាំងដែលមានហានិភ័យទៀត»

លិខិតរបស់ក្រសួងអប់រំដដែល ក៏បានណែនាំឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុតតាមខ្លឹមសារគោលការប្រតិបត្តិស្តង់ដារ «SOP» ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដែលមានជាធរមានផងដែរ។

បើតាមលោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា «បន្ទាប់ពីក្រសួងអប់រំ យល់ព្រមតាមសំណើររបស់រដ្ឋបាលខេត្តរួចមក មន្រ្តីជំនាញអប់រំ បានធ្វើការពិភាក្សាផ្ទៃក្នុងដោយសម្រេច ចាប់ផ្ដើមបើកដំណើរ សាលាវិទ្យាល័យ និងអនុវិទ្យាល័យដែលមាហានិភ័យទាបឡើងវិញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សដែលត្រូវប្រឡងឌីប្លូមនិងបាក់ឌុប បានរៀនទាន់ពេលវេលា ព្រោះវាជិតដល់ពេលប្រឡងហើយ»