Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អូបាម៉ា៖ អំពើភេរវកម្មដោយប្រើប្រាស់ អាវុធនុយក្លេអ៊ែរ នឹងធ្វើឲ្យពិភពលោក មួយនេះផ្លាស់ប្តូរ

02-04-2016 09:57

(វ៉ាស៊ីនតោន)៖ នៅក្នុងសេចក្តីថ្លែងការណ៍ដើម្បីបិទបញ្ចប់កិច្ចប្រជុំកំពូលសន្តិសុខ នុយក្លេអ៊ែរសកល NSS ដែលទីក្រុងវ៉ាស៊ីនតោន ធ្វើជាម្ចាស់ផ្ទះនោះ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានលើកឡើងថា «ការគម្រាមកំហែងពីពួកភេរវកម្ម ថានឹងធ្វើការ វាយប្រហារដោយប្រើប្រាស់ អាវុធនុយក្លេអ៊ែរនោះ វានឹងផ្លាស់ប្តូរពិភពលោករបស់យើងយ៉ាងពិតប្រាកដ»។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០១៦។

ទោះបីជាពិភពលោកមិនទាន់ដឹងច្បាស់ថា តើក្នុងដៃពួកភេរវករល្បីៗ ជាពិសេសក្រុម ISIS ដែលទើបអះអាងថា ពួកគេមានអាវុធ នុយក្លេអ៊ែរ ដែលអាចវាយប្រហារនៅលើប្រទេស ឬតំបន់ណា មួយនោះ ជាការពិតឬក៏យ៉ាងណាក៏ដោយក៏វាពិតជាបានគម្រាមកំហែង រួចទៅហើយសម្រាប់ សហគមន៍អន្តរជាតិ ទើបនៅក្នុងកិច្ចប្រជុំនេះ អាមេរិកបានលើកវាឡើងជារឿងសំខាន់បំផុត។

ក្រៅពីនេះប្រទេសទាំងជាង ៥០ ក៏បានសម្តែងការព្រួយបារម្ភចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងការអវត្តមានរបស់រុស្ស៊ី ដែលជាតួអង្គសំខាន់បំផុតក្នុងរឿងនេះដែរ៕