(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បាននិងកំពុងតុបតែងដំឡើង លម្អភ្លើងតាមដើមឈើ និងគល់ឈើនៅ ៦ទីតាំង។
ទីតាំងទាំង៦កន្លែងដែលសាលារាជធានីភ្នំពេញ ត្រូវដំឡើងភ្លើងលម្អរួមមាន៖
១-សួនច្បារមុខអតីត ទូរទស្សន៍ប៉ុស្តិ៍លេខ៣។
២-ជួសជុលនិងបន្ថែមអំពូល LED ដើមឈើសួនវិមានឯករាជ្យ។
៣-ជួសជុលនិងបន្ថែមអំពូល LED ដើមឈើមហាវិថីព្រះនរោត្តម។
៤-ជួសជុលនិងបន្ថែមអំពូល LED ដើមឈើសួនព្រះគណេស។
៥-ដំំឡើងភ្លើងសួនច្បារមុខវិមានសន្តិភាព។
៥-ដំឡើងភ្លើងគល់ដើមចំប៉ីសួនច្បារមុខដេអិន។
៦-ដំឡើងភ្លើងគល់ស្លាយក្សមាត់ទន្លេ៕