(ភ្នំពេញ)៖ ប្រទេសតួគី ពេលនេះ បានអនុញ្ញាតឱ្យពលរដ្ឋកម្ពុជា ស្នើសុំទិដ្ឋាការអេឡិចត្រូនិចចូលប្រទេសតួគី តាមរយៈគេហទំព័រ www.evisa.gov.tr។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
ការចាប់ផ្តើមដាក់ឱ្យអនុវត្ត ការស្នើសុំទិដ្ឋាការអេឡិចត្រូនិចតាមគេហទំព័រនេះ បានធ្វើឡើងចាប់ពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៦។ ក្នុងនោះ ពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនធម្មតា អាចស្នើសុំទិដ្ឋាការអេឡិចត្រូនិច(e-Visa) ចូលប្រទេសតួកគី ក្នុងតំលៃទិដ្ឋាការអេឡិចត្រូនិចគឺ ៤០.៧០ ដុល្លារអាមេរិក និងស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។
អ្នកកាន់លិខិតឆ្លងដែនធម្មតាកម្ពុជានោះមាន៖ ទិដ្ឋាការ រឺ ប័ណ្ណស្នាក់នៅ (Residence Permit) របស់ប្រទេសអាមេរិក ចក្រភពអង់គ្លេស រឺ អ៊ៀកឡង់ និងប្រទេសជាសមាជិក Schengen ណាមួយ។ មានសំបុត្រយន្តហោះទៅ-មក ការបញ្ជាក់ការកក់សណ្ឋាគារ និងការចំណាយ ប្រចាំថ្ងៃតិចបំផុត ៥០ដុល្លាអាមេរិក៕
សូមអានសេចក្តីប្រកាស របស់ក្រសួងការបរទេស៖