(ភ្នំពេញ)៖ ដើម្បីធានាបាននូវសមត្ថភាព អ្នកបច្ចេកទេសវេជ្ជសាស្រ្តកម្ពុជា ក្នុងការផ្តល់នូវគុណភាព នៃសេវារួមបញ្ជូលនៃការថែទាំវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់ និងពង្រឹងចំណេះដឹងក៏ដូចជាជំនាញ ក្នុងការគ្រប់គ្រងលក្ខខណ្ឌសង្រ្គោះបន្ទាន់ ទាន់ពេលវេលា និងដើរទាន់ការវិវឌ្ឍន៍ នៃវិស័យសុខាភិបាល នាពេលបញ្ចុប្បន្ន មន្ទីរពេទ្យកាល់ម៉ែត បានសហការជាមួយមូលនិធិអន្តរជាតិសង្ហបុរី និងមន្ទីរពេទ្យ Singhealth សង្ហបុរីនាសៀលថៃ្ងទី១ ខែ មេសាឆ្នាំ២០១៦។
វគ្គបណ្តុះបណ្តាលជំនាញបន្ថែមស្តីអំពីមូលដ្ឋានគ្រឹះ នៃការសង្គ្រោះជីវិតជាបន្ទាន់ និងមូលដ្ឋានគ្រឹះព្យាបាលដោយចលនាក្នុងផ្នែកសង្រ្គោះបន្ទាន់ប្រពោធកម្មដល់គ្រូពេទ្យគិលានុបដ្ឋាយិការ មកពីស្ថានប័នសុខាភិបាល ចំនួន៥នៅរាជធានីភ្នំពេញ មានដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក សកលវិទ្យាល័យវេជ្ជសាស្រ្ត និងវិទ្យាសស្រ្តសុខាភិបាល មន្ទីរពេទ្យព្រះកុសមៈ និងមន្ទីរពេទ្យកាល់ម៉ែត។
លោក Reginald Wee នាយកផ្នែកចាយប្រចាំមូលនិធិអន្តរជាតិសង្ហបុរី បានថ្លែងថា «បណ្តុះបណ្តាលដែលនេះ មានគោលបំណងលើកតម្កើងការផ្លាស់ប្តូវប្បធម៌ទៅវិញទៅមកនៃជំនាញវិជ្ជៈសាស្ត្រ ដើម្បីលើកកម្ពស់ស្តង់ដារ នៃការថែទាំផ្នែកសង្រ្គោះបន្ទាន់នៅប្រទេសកម្ពុជា»។
លោកបន្តទៀតថា មន្ទីរពេទ្យរដ្ឋនៅកម្ពុជា ដូចជាមន្ទីរពេទ្យកាល់ម៉ែតជាដើម ធ្លាប់ទទួលបានច្រើនករណី នៃជំងឺគាំងបេះដូង ដាច់សសៃឈាមខួរក្បាល និងការបះទង្គិចក្បាល ចូលសម្រាកផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកប្រពោធនកម្ម។លោកថា «យើងទទួលស្គាល់ថា ការពុះពាររបស់កម្ពុជា គឺនៅខ្វះខាតការបណ្តុះបណ្តាលអោយមានលក្ខណៈគ្រប់គ្រាន់ លើអ្នកបច្ចេកទេសថែទាំសង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបទៅនិងករណីពេលមានករណីសង្រ្គោះបន្ទាន់សាំញាំ»។
តាមរយៈសហប្រតិបត្តិការឆ្លងប្រទេសមួយនេះ និងនាំមកនូវជំនាញថែទាំសុខភាពរួមគ្នា ពីប្រទេសទាំងពីរ ដើម្បីដោះស្រាយរាល់ការលំបាកតាម រយៈការបណ្តុះបណ្តាលចែករំលែកនូវចំណេះដឹងជំនាញ និងធនធាន។ លោកបន្ថែមទៀតថា មូលនិធិអន្តរជាតិសង្ហបុរី ក្នុងនោះ មានក្រុមការងារស្ម័គ្រចិត្តអន្តរជាតិសង្ហបុរី រួមជាមួយមន្ទីរពេទ្យកាល់ម៉ែត និងអ្នកជំនាញមកពីមន្ទីរពេទ្យ Singhealth សង្ហបុរី និងធ្វើការរួមគ្នា ដើម្បីពន្លឿងកំណើនអនុវត្តន៏វេជ្ជៈសាស្រ្តសង្គ្រោះបន្ទាន់ ដើម្បីអោយមានភាពងាយស្រួលផ្នែកទំនាក់ទំនងផ្នែកវិជ្ជៈសាស្រ្ត ក្នុងគោលបំណងផ្តល់ការថែទាំ សម្រាប់ឆ្លើយតបទៅនិងចំនួននៃការកើនឡើងអ្នកជំងឺស្រួចស្រាវឬមានរបួស ដែលទាមទានូវការយកចិត្តទុកដាក់ខ្ពស់ ផ្នែកវេជ្ជៈសាស្រ្ត។
លោកសាស្រ្តាចារ្យ គង់សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន គឺជាផ្នែកមួយនៃការវិវឌ្ឍន៍ យ៉ាងស៊ីជម្រៅដែលធ្វើឲ្យការងារវេជ្ជៈសាស្រ្តយើង ត្រូវតែអាំងតេក្រេចូទៅក្នុងសហគមន៍អាស៊ានដែរ ដូច្នោះចាំបាច់កម្ពុជាយើងត្រូវវិវឌ្ឍន៍ឲ្យទាន់ និងប្រទេសទាំងអស់នោះ។
តាមរយៈកិច្ចសហប្រតិបត្តិការការជួយពង្រឹងពីអ្នកជំនាញដែលមកពី Singhealth សង្ហបុរី និងមូលនិធិអន្តរជាតិសង្ហបុរី ស្តីអំពីមូលដ្ឋានគ្រឹះនៃការសង្គ្រោះជីវិតជាបន្ទាន់ និងមូលដ្ឋានគ្រឹះព្យាបាលដោយចលនា ក្នុងផ្នែកសង្រ្គោះបន្ទាន់ ប្រពោធកម្មដល់គ្រូពេទ្យគិលានុបដ្ឋាយិការនេះ និងលើកកម្ពស់ចំនេះដឹងវិជ្ជាជីវៈ ស្តង់ដានៃការថែទាំផ្នែកសង្គ្រោះបន្ទាន់នៅកម្ពុជា កាន់តែធ្វើឲ្យប្រជាពលរដ្ឋ មានភាពជឿងជាក់ និងជឿទុកចិត្តពេទ្យជំនាញនៅកម្ពុជា។
លោកអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលមួយនេះ ជាការផ្ទេនូវជំនាញវិជ្ជាជីវៈស្តីអំពីមូលដ្ឋានគ្រឹះនៃការសង្គ្រោះជីវិតជាបន្ទាន់ និងមូលដ្ឋានគ្រឹះព្យាបាលដោយចលនា ក្នុងផ្នែកសង្រ្គោះបន្ទាន់ ប្រពោធនកម្មដល់គ្រូពេទ្យគិលានុបដ្ឋា.យិការ ដែលជាអ្នកមើថែអ្នកជំងឺ ដោយផ្ទាល់ ដូច្នោះត្រូវក្រេបជញ្ជក់ត្រងត្រាប់ យកចំណេះដឹងទាំងអស់នេះ ទាំងអនុវត្តនៅតាមមន្ទីរពេទ្យរបស់ខ្លួន និងចែករំលែកបន្តដល់ពេទ្យជំនាន់ក្រោយ ដើម្បីអភិវឌ្ឍន៏វិស័យសុខាភិបាលនៅកម្ពុជា ឲ្យកាន់តែប្រសើរ និងផ្តល់ទំនុកចិត្តភាពជឿជាក់ ដល់ប្រជាជនកម្ពុជា៕