(ព្រះវិហារ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល ជាមួយកងទ័ព និងកងពលទោលថ្មើរជើង លេខ៥១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចសំណេះសំណាលនោះ លោក ម៉ម ប៊ុនហេង បាននាំយកពាក្យសួរសុខទុក្ខពីសំណាក់ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានឧបត្ថម្ភនូវឱសថ បរិក្ខារពេទ្យ ស្បៀងអាហារដូចជា អំណោយជាសំភារៈ និងថវិកាដល់កងទ័ព និងសមាជិកគ្រួសារគ្រប់ៗរូប និងដល់អង្គភាពកងពលទោលថ្មើរជើង លេខ៥១ នៅខេត្តបន្ទាយមានជ័យ។
ចំនួនអ្នកត្រូវទទួលអំណោយ ពីកងទ័ពមាន១៧២នាក់ ក្នុងនោះមានគ្រូ២៥នាក់ សិស្ស៣៧០នាក់ សោធននិវត្តន៍៣០នាក់ គ្រួសារទ័ព១០០នាក់ ដែលស្មើនឹងថវិកាសរុប ២៨៥,៧១១,៧០០រៀល។
គួរបញ្ជាក់ថា អំណោយទាំងនេះ គឺជាអំណោយរួមគ្នារវាងក្រសួងសុខាភិបាល និងក្រមុហ៊ុន សុខា អូតែល និង រីសតស៏៕