(កំពត)៖ បុរសជនជាតិអាមេរិកកាំងម្នាក់ បានដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ យីហោ «ខេមរា» ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។
តាមសមត្ថកិច្ចនគរបាល ដែលធ្វើកោសល្យវិច្ច័យ បានប្រាប់អង្គភាព Fresh News ថា ជនរងគ្រោះបានស្លាប់ ដោយសារមានជំងឺលើសឈាម ហើយស្លាប់ប្រមាណជា២យប់៣ថ្ងៃមកហើយ ទើបនៅប្រមាណជាម៉ោង៦ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ ម្ចាស់ផ្ទះសំណាក់ខាងលើ ឲ្យបុគ្គលិកឡើងទៅសំអាតបន្ទប់ តែទ្វារបិទ ខណៈយកសោរទៅចាក់ ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់ផ្កាប់មុខ មានសភាពហើមស្អុយទៅហើយ ដោយមានហូរទឹកលាយឈាម។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ បានមកស្នាក់នៅក្នុងផ្ទះសំណាក់នេះ រយៈពេល១ខែហើយ គិតមកដល់ថ្ងៃនេះ។ ជនរងគ្រោះ ឈ្មោះ ROBERTS JOE KENT ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិអាមេរិកកាំង៕