(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៩៩៤,៦៦៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៤៣,៩៦៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៦៧,៥១១នាក់ (ស្លាប់ ១៣៨,៨៨៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,២២៧,៣៦៧នាក់ (ស្លាប់ ៣៥,១៤៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៩៧៩,៦៩៨នាក់ (ស្លាប់ ២០,៧១១នាក់)
* ថៃ ឆ្លងចំនួន ១,៣៨២,១៧៣នាក់ (ស្លាប់ ១៤,៣៥៣នាក់)
* វៀតណាម ឆ្លងចំនួន ៦១៣,៣៧៥នាក់ (ស្លាប់ ១៥,២៧៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៣១,៨៣៣នាក់ (ស្លាប់ ១៦,៥៣០នាក់)
* កម្ពុជា ឆ្លងចំនួន ៩៩,៥០៤នាក់ (ស្លាប់ ២,០៤០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧១,៦៨៧នាក់ (ស្លាប់ ៥៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៧,៣៥៧នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៤,១៦៣នាក់ (ស្លាប់ ២១នាក់)៕