ជនសង្ស័យ១១នាក់ រួមជាមួយថ្នាំញៀន១០កញ្ចប់ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន
01-04-2016 12:40
(ភ្នំពេញ)៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន១១នាក់ រួមជាមួយថ្នាំញៀន ១០កញ្ចប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ាន់ សុភាព នាយការិយាល័យមន្ទីរគ្រឿងញៀន សហការជាមួយអាវុធហត្ថខណ្ឌមានជ័យ ដោយមានការសម្របសម្រួល ដោយលោកព្រះរាជអាជ្ញារង គង់ សំសារ៉េត ឃាត់ខ្លួននៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ នៅចំនុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក ប៉ាន់ សុភាព បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ និង វត្ថុតាងថ្នាំញៀន ត្រូវបាន កម្លាំងអាវុធហត្ថរៀបចំឯកសារ ត្រៀមបញ្ជួនទៅតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕