រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ ចាប់ពីម្តុំច្រមុះជ្រូកស្ទឹងមានជ័យដល់ រោងចក្រស្រាបៀកម្ពុជា នៅយប់ថ្ងៃទី៤ ខែមេសា ចាប់ពីម៉ោង៩ ដល់៤ទៀបភ្លឺ
01-04-2016 12:06
(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ទឹក ជូនពលរដ្ឋដែលមានលំនៅដ្ឋាននៅលើផ្លូវ២១៧ កែងនឹងផ្លូវ៣៧១ ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យ រហូតដល់ក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីតធីត (រោងចក្រស្រាបៀកម្ពុជា) ដែលស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ នៅយប់ថ្ងៃច័ន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង ២១៖០០នាទីយប់ ដល់ម៉ោង ០៤៖០០នាទីទៀបភ្លឺ ដើម្បីធ្វើការរុះរើ និងបង្វែរបំពង់ទំហំ ៤០០មីល្លីម៉ែត្រ។
ជាមួយនឹងការផ្អាកផ្គត់ផ្គង់ទឹកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើ ត្រៀមបំរុងទឹកសម្រាប់តម្រូវការប្រើប្រាស់ ក្នុងអំឡុងពេលនោះ និងសូមមេត្តាអធ្យាស្រ័យ៕