(សៀមរាប)៖ លោក តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែននគរបាលចរាចរណ៍ ត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោក ទិត្យ ណារ៉ុង។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹង។
ពិធីតែងតាំងស្នងការខេត្តសៀមរាបថ្មីនេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕