(បន្ទាយមានជ័យ)៖ ប៉ុស្តិ៍នគរបាលព្រំដែនជាច្រើនកន្លែងនៅ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវជំនន់ទឹកភ្លៀងលិចជាបន្តបន្ទាប់ ខណ:លំនៅឋាន និងដំណាំរបស់ប្រជាពលរដ្ឋក៏ហៀបនឹងលិចបណ្ដើរៗដែរ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់បែបនេះ។
ស្ថិតក្នុងស្ថានភាពបែបនេះ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានចុះពិនិត្យមើលស្ថានភាព ទឹកលិចនៅតាមបណ្តាគោលដៅប៉ុស្តិ៍នគរបាលនីមួយៗ។
លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរព្រំដែនបានប្រាប់ឲ្យដឹងថា ពេលដែលទឹកលិចប៉ុស្តិ៍នោះ លោកបានដឹកនាំកម្លាំងចុះពិនិត្យមើល ស្ថានភាពទឹកលិចនៅតាមបណ្តាគោលដៅ ប៉ុស្តិ៍នគរបាលការពារព្រំដែនអូរកំបុតនិង ប៉ុស្តិ៍នគរបាល ការពារ ព្រំដែន គោក ខ្វាវ ដែល ចំណុច នោះ ត្រូវ លិច ដោយ ជំនន់ ទឹកភ្លៀង និង ទឹក ហូរ ពី តំបន់ ខ្ពស់ ខាងជើង នៃ ច្រមុះ ភ្នំ ដងរែក ។
លោក នៃ ពៅ មេឃុំគោករមៀត បានប្រាប់ថា ជំនន់ ទឹកភ្លៀង និង ទឹកធ្លាក់ ពី ខាង ទឹកដី ថៃ បាន ចុះមក ទឹកដី កម្ពុជា មែន នៅក្នុង ភូមិសាស្ត្រ ចុង ខាងជើង នៃ ឃុំគោករមៀត គឺ ភូមិ បឹង តា ស្រី ( មហោស្រព ) ដែល ជាប់ នឹង អូរ កំបុត មាន ប្រភព នៅ ច្រមុះ ជួរ រ ភ្នំ ដងរ៉ែក មកទល់ពេលនេះ ទឹក ទើប ឡើង បាន ០.៥ ម៉ែត្រ ទេ។ ដូច្នេះស្ថាន ភាព ទឹក មិនទាន់ គំរាមកំហែង ឬ លិច លំនៅឋាន ទីធ្លា ភូមិ និង ស្រែចម្ការ របស់ ពលរដ្ឋ នៅឡើយ ទេ ៕