(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ អភិបាលរាជធានីភ្នំពេញ បានចាត់លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ជាតំណាងចុះនាំយកស្បៀងអាហារទៅ ប្រគេនព្រះសង្ឃ និងផ្តល់ជូនតាជី យាយជី និស្សិតបញ្ញវ័ន្តក្មេងវត្ត ចំនួន១១៤ អង្គ/នាក់ ដែលកំពង់ធ្វើចត្តាឡីស័ក នៅវត្តនន្ទមុនី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសដេលមានសម្តេច តេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ តាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ក៍ដូចជាព្រះសង្ឃ តាមទីវត្តអារាមនានានៅកម្ពុជា។

បន្ទាប់មកលោក ឌី រ័ត្នខេមរុណ បានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត និងព្រះសង្ឃ ដែលកំពង់ធ្វើចត្តាឡីស័ក។

ជាមួយគ្នានេះលោក ឌី រ័ត្នខេមរុណ បានគូសបញ្ជាក់ថា កាលពីវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ បានចុះមកយកសំណាក នៅក្នុងបរិវេណវត្តនន្នមុន្នី អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺកូវីដ-១៩ បំលែងថ្មីប្រភេទ (Delta) ដែលមានឈ្មោះ ឈុន លាភ ភេទស្រី ជាដូនជីស្នាក់នៅក្នុងវត្តនន្ទមុនី ដែលមានចំនួន ១១៤អង្គ/នាក់ ក្នុងនោះព្រះសង្ស២៩អង្គ យាយជី៤៨នាក់ និស្សិតបញ្ញវ័ន្តក្មេងវត្ត ២៥នាក់ តាជី១២នាក់ បានយកសំណាកចំនួន ៧៦អង្គ/នាក់។

ជាលទ្ធផលក្រោយពេលយកសំណាក មានអ្នកវិជ្ជចំនួន៤នាក់ ស្រី ០៣នាក់ ប្រុស០១នាក់ (យាយជី ០៣ និងតាជី ០១ នាក់) ដែលមានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ជួន នី ភេទស្រី អាយុ៤០ឆ្នាំ
*ទី២៖ ឈ្មោះ ជាង ផា ភេទស្រី អាយុ៥៨ឆ្នាំ
*ទី៣៖ ឈ្មោះ ចាន់ ណៃ ភេទស្រី អាយុ៧៧ឆ្នាំ
*ទី៤៖ ឈ្មោះ អោម អាង ភេទប្រុស អាយុ៧២ឆ្នាំ។

បច្ចុប្បន្នទីតាំងខាងលើ ត្រូវបានហ៊ុព័ទ្ធស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ចំណែកអ្នកជំងឺត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមង្គលឧត្តម។ ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ ក៏សូមជូនពរចំពោះតាជី យាយជី ដែលធ្វើតេស្តកាលពីម្សិលមិញ ដែលទទួលលទ្ធផលវិជ្ជមានមេរោគកូវីដ១៩ ឲ្យបានឆាប់ជាសះស្បើយ។

ជាចុងក្រោយ លោកអភិបាលរងខណ្ឌមានជ័យ អំពាវនាវដល់តាជី យាយជី បញ្ញវ័ន្តក្មេងវត្ត និងព្រះសង្ឃ ដែលកំពង់ធ្វើចត្តាឡីស័ក សូមបន្តអនុវត្តនូវវិធានការក្រសួងសុខាភិបាល និងអនុវត្តនូវវិធាការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ក្នុងនោះ ទេយ្យទានដែលប្រគេនព្រះសង្ឃ និងជូនតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត រួមមាន៖ អង្ករ ២តោន, មី ១២កេស, ទឹកស៊ីវអ៊ីវ ៥ឡូ, ទឹកសុទ្ធ១០កេស, ត្រីខ ២កេសធំ ដើម្បីសម្រួលដល់ចង្ហាន់ និងជីវភាពប្រចាំថ្ងៃផងដែរ ក្នុងកំឡុងពេលបិទខ្ទប់៕