(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៥ នៅវេលាម៉ោង៨ព្រឹក នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ។
កិច្ចប្រជុំនេះ មានការចូលរួមក្រោមអធិបតីភាព របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកជាច្រើនរូបទៀត តាមរបៀបវារៈមួយចំនួនដូចជា៖
១៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥។
២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាតាមចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៥ និងលើកទី៦ នីតិកាលទី៥។
៣៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពសមាជិករាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រូល និងបំពេញបន្ថែមចំនួន២៦រូប។
៤៖ ការបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញាចំនួន១រូប។
៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព។
នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋសភា ចេញផ្សាយកាលពីពេលថ្មីៗនេះ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ៕