(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យ គ.ជ.ប សម្រាប់ទាក់ទង និងឆ្លើយឆ្លងផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ក្រុមអ្នកនាំពាក្យ គ.ជ.ប មានសមាសភាពដូចខាងក្រោម៖
*ទី១៖ លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ប្រធាន
*ទី២៖ លោក សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរងអនុប្រធាន
*ទី៣៖ លោក ខន កែវមនោ ទីប្រឹក្សា គ.ជ.ប និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ អ្នកសារព័ត៌មានអាចទាក់ទងមកអ្នកនាំពាក្យ គ.ជ.ប តាមរយៈទូរស័ព្ទដូចខាងក្រោម៖
* លោក ហង្ស ពុទ្ធា ០១២ ៩៥៩ ៦៦៦
* លោក សោម សូរីដា ០៩២ ១០៥ ៥៥៦
* លោក ខន កែវមនោ ០១២ ៨៥៥ ០១៨
ឬផ្ញើសារតាមអ៉ីម៉ែល (e-mail) ៖ [email protected] ៕
លោក ហង្ស ពុទ្ធា
លោក សោម សូរីដា
លោក ខន កែវមនោ