(ភ្នំពេញ)៖ ឱកាសពិសេសសំរាប់យុវជន យុវនារី និងប្រជាពលរដ្ឋកម្ពុជាបានមកដល់ហើយ ! កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» I am a Role Model ចាប់ទទួលការចុះឈ្មោះ និងឯកសារប្រកួតប្រជែងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ នេះ។

កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ជាកម្មវិធីមួយតម្រូវឱ្យអ្នកលេង Facebook ទាំងអស់មានចាប់អារម្មណ៍ចូលរួមបង្កើតជា៖ កំណាព្យ-អត្ថបទ, វីដេអូ, ចំរៀង ឬគំនូរ ហើយស្នើសុំដាក់បញ្ចូលទៅក្នុងទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បើបេក្ខជនណាទទួលបានអ្នកគាំទ្រច្រើន នឹងឈ្នះរង្វាន់ក្នុងកម្មវិធីនេះ។

សូមយុវជន យុវនារី និងប្រជាពលរដ្ឋ ជ្រើសរើសវីដេអូ ឬ ឯកសារប្រធានបទណាដែលចង់ចូលរួមប្រកួត។ សូមផ្ញើមកកាន់ Website សម្តេចតេជោ ហ៊ុន សែន ខាងក្រោម៖ http://samdechhunsen.gov.kh/khmer_youth_role_model/login.php

ចំពោះបេក្ខជនដែលឈ្នះ TOP 1 គឺបានទទួល iPhone 6 មួយគ្រឿង លិខិតសរសើរពីសម្តេចតេជោ និង រង្វាន់មួយចំនួនទៀត។ ចំពោះTop 10 ក៏នឹងទទួលបាននូវរង្វាន់លើទឹកចិត្តផងដែរ។ សូមប្រញាប់រួសរាន់ឡើង រង្វាន់ និងកិត្តយសកំពុងរង់​ចាំអ្នកហើយ! ចំពោះសំណួរអំពីការប្រកួត សូមទាក់ទងលេខ 071-621-0697

***ចាប់ទទួការដាក់ពាក្យ និងឯកសារប្រកួតប្រជែង ថ្ងៃទី១-៣ មេសា ២០១៦