Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ត២គ្រឿងបុកគ្នា រួចជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ រងរបួស៣នាក់នៅខណ្ឌចំការមន

01-04-2016 07:20

(ភ្នំពេញ)៖ មនុស្សប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ត២គ្រឿងបុកគ្នា ហើយបានជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ នៅផ្លូវ៣៦០ កែងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំកាមន នាម៉ោង៣៖៥០នាទី ទៀបភ្លឺថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News បានប្រាប់ថា នៅវេលាម៉ោងខាងលើគេបានឃើញរថយន្ត២គ្រឿង មួយគ្រឿងម៉ាកព្រូស និងមួយគ្រឿងទៀតម៉ាកស៊ីណា តាមលើផ្លូវ១៦៣ និងផ្លូវ៣៦០លុះ បើកមកដល់ចំណុចផ្លូវបំបែក ដោយល្បឿនលឿន ដូចគ្នាមិនបង្អង់ ពេលដល់ផ្លូវបំបែក បានបើកបុកគ្នាពេញទំហឹងធ្វើឲ្យរថយន្តព្រូសជ្រុល ទៅបុកទ្វារផ្ទះរបស់ប្រជាពលរដ្ឋ ដែលនៅក្បែរនោះ បណ្តាលឲ្យមនុស្សប្រុសស្រីដែលជិះនៅក្នុងរថយន្ត រងរបួសទាំងអស់គ្នា។ ចំណែកអ្នកដែលនៅជិះក្នុងរថយន្តស៊ីណាវិញ មិនបណ្តាលឲ្យមានរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។

អ្នកដែលរងរបួសទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ រីឯរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះមកវាស់វែង ហើយស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕