Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែកញ្ញា៖ បង្ក្រាប១១ករណី ឃាត់ខ្លួន១៤នាក់

09-09-2021 17:21

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១១ករណី ក្នុងនោះករណីប្រើប្រាស់១ករណី និងជួញដូរ១០ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,១៤៤ករណី ឃាត់មនុស្ស ៩,១៦៥នាក់ (ស្រី៥៤៧នាក់)៕