(តួកគី)៖ យ៉ាងហោចណាស់ប៉ូលិស៦នាក់បានស្លាប់ និងមនុស្ស២០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងករណីបំផ្ទុះរថយន្តអត្តឃាត ក្នុងទីប្រជុំជន ក្នុងទីក្រុង Diyarkakir ប្រទេសតួកគី នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ដោយដកស្រង់សំដីរបស់ប៉ូលិសមន្ត្រីជាន់ខ្ពស់តួកគី។
សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មានរថយន្តមួយគ្រឿងបានបើកបុករថយន្តក្រុងដឹកប៉ូលិស បន្ទាប់មកក៏មានសំឡេងផ្ទុះកើតឡើង ដោយសំឡេងនោះត្រូវបានគេស្គាល់ច្បាស់ថា ជាសំឡេងគ្រាប់បែក។ ប៉ូលិសប្រចាំតំបន់ បានបញ្ជាក់បន្ថែមទៀតថា ករណីបផ្ទុះនេះ បានកើតឡើងនៅចំតំបន់ប្រជុំជន ដូច្នេះហើយ អ្នករបួស អាចច្រើនជាង ២០នាក់៕