(ស្ទឹងត្រែង)៖ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានឲ្យដឹងនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ មានក្មេងៗចំនួន៣០នាក់ បានពុលនំអន្សម ស្ថិតនៅភូមិពងគ្រាល ឃុំព្រែកមាស ស្រុកសៀមប៉ាង។ ប៉ុន្តែសម្រាប់ក្មេងរងគ្រោះទាំង៣០នាក់នេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ ដល់អាយុជីវិតនោះឡើយ។
លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា ក្មេងៗរងគ្រោះ ក្រោយពេលហូបនំអន្សម ហើយស្រាប់តែមានអាការៈក្អួត ហើយភ្លាមៗនោះត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរសុខភាពស្រុក។ បច្ចុប្បន្នក្មេងៗទាំងអស់នោះបាន ធូរស្រាល ហើយវិលត្រឡប់ទៅផ្ទះវិញអស់ហើយ។
បើតាមលោកស្នងការ ចំពោះករណីនេះ កម្លាំងជំនាញកំពុងចុះធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុដែលបណ្តាលឲ្យពុល៕