(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ សហការជានគរបាលប៉ុស្តិ៍និរោធ បានចុះបង្រ្កោបក្រុមដូរគ្រឿងញៀនជាក់ស្ដែង ដោយចាប់ខ្លួនជនសង្ស័យ៥នាក់ ស្រីម្នាក់និងដកហូតថ្នាំក្រាមសថ្លា១៨កញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ តាមចំណុចផ្ទះគ្មានលេខ ផ្លូវលំស្ថិតនៅភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផ្នែកយុត្តិធម៌ បានប្រាប់ថា ក្រោយទទួលបានព័ត៌មានខាងលើរួចមក លោកបានដឹកនាំកម្លាំងព្រហ្មទណ្ឌច្បារអំពៅ ចុះសហការជាមួយមូលដ្ឋាន ទៅបង្រ្កាបហើយក៏ឃាត់ខ្លួនជនសង្ស័យជួញដូរ២នាក់ និងអ្នកប្រើប្រាស់៣នាក់ មានស្រីម្នាក់ រួមនិងវត្ថុតាង ឧបរណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត៕