(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាស ព័ត៌មានស្តីពីការ រកឃើញអ្នកជំងឺកូវីដ១៩ចំនួន៤នាក់បន្ថែមទៀត តាមរយៈធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១នេះ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានកូវីដ១៩សរុបចំនួន១,២៥១នាក់ (ករណីDelta ១០នាក់), ព្យាបាលជាសះស្បើយចំនួន៨៧៤នាក់ និងស្លាប់ចំនួន៩នាក់។

រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឫមានអាការៈក្អក, ផ្តាសាយ, ហៀរសំបោរ, ក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទលេខ៖097 595 77 88, 092 121 383, 097 775 12 12៕