អ្នកស្លាប់ក្នុងករណីបាក់ស្ពាននៅឥណ្ឌា កើន១៤នាក់ និងរបួស៧០នាក់ ខណៈជាច្រើននាក់ទៀតជាប់ក្រោមគំនរបាក់បែក
31-03-2016 17:53
(ឥណ្ឌា)៖ របាយការណ៍បឋមពីមន្ត្រីប៉ូលិសប្រចាំតំបន់ បានឲ្យដឹងថា អ្នកស្លាប់នៅក្នុងករណីបាក់ស្ពានអាកាស បានកើតឡើងដល់ ១៤នាក់ និងអ្នករបួសមានចំនួន ៧០នាក់ ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀត បាននិងកំពុងជាប់នៅក្នុងគំនរបាក់បែក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP ចេញផ្សាយ Update មុននេះបន្ដិច។
នៅរសៀលថ្ងៃទី៣១ ខែមីនានេះ សារព័ត៌មាន Reuters បានចេញផ្សាយថា មានករណីបាក់ស្ពានអាកាសមួយស្ថិតនៅក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា ដោយស្ពានអាកាសនោះ ជាស្ពានស្ថិតក្រោមការសាងសង។
គួរបញ្ជាក់ផងដែរថា ស្ពានមួយនេះ បានស្ថិតក្រោមការសាងសង់តាំងពីឆ្នាំ ២០០៩ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ធ្វើរួចរាល់ទៀត ហើយបើតាមសំដីរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងនោះ បានឲ្យដឹងថា ពេលខ្លះគេឃើញមានក្រុមសំណង់មកធ្វើការ ប៉ុន្តែក្រោយមកក៏បាត់ទៅវិញ ហើយវាមិនមែនមួយលើក ឬពីរលើកនោះទេ ពោលគឺច្រើនដងមក ពួកគាត់ក៏មានចម្ងល់ដែរថា ស្ពាននេះពេលណាសាង់សង់រួច បើធ្វើឈប់ៗបែបនេះ៕