(កែប)៖ រដ្ឋបាលខេត្ដកែប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន០២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលរកឃើញ នាថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្ត ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួបប្រាស្រ័យ ទាក់ទងផ្ទាល់ជាមួយបុគ្គលវិជ្ជមានខាងលើ ប្រសិនបើមានអាការៈគួរឱ្យសង្ស័យដូចជា៖ ឡើងកម្ដៅ ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមប្រញាប់ទាក់ទងមក ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ៖ ០១៦ ៣៣៤ ៣៣៣ ឬអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ដើម្បីពិភាក្សា និងរៀបចំធ្វើតេស្តរកមេរោគកូវីដ១៩ ឱ្យបានឆាប់បំផុត។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ និងចូលរួមសហការអនុវត្តតាមសេចក្ដីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឱ្យមានប្រសិទ្ធភាព និងសូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដកែប៖