Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: តុលាការកោះហៅកញ្ញា ខុម ចាន់ដារ៉ាទី និងថៅកែហាងកាត់សក់ «ខ្មែរអង្គរ» ដែលពាក់ព័ន្ធក្នុងខ្សែអាត់សំឡេងជាមួយ លោក កឹម សុខា

31-03-2016 17:22

(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានសម្រេចកោះហៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ និង លោក ទួន សុជាតិ ថៅកែហាងកាត់សក់ «ខ្មែរអង្គរ» ឱ្យឡើងឆ្លើយបំភ្លឺនៅមុខតុលាការ នៅដើមខែមេសា ខាងមុខនេះ ពាក់ព័ន្ធទៅនឹងសំឡេងក្នុងខ្សែអាត់ដែលគេសង្ស័យលើលោក កឹម សុខា។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍ពីតុលាការ។

មន្រ្តីតុលាការបាននិយាយថា លោក ទួន សុជាតិ ត្រូវបានព្រះរាជអាជ្ញារងរូបនោះ កោះឱ្យចូលខ្លួនទៅតុលាការ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ហើយដោយឡែកកញ្ញា ខុម ចាន់ដារ៉ាទី ក៏ត្រូវតុលាការកោះហៅឱ្យចូលខ្លួន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ផងដែរ៕