(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៥១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាព្យាបាលជាសះស្បើយចំនួន១១៨នាក់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅយប់ថ្ងៃទី០៧ ខែកញ្ញានេះ។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង១៥១នាក់ មានអ្នកជំងឺចំនួន១៣នាក់ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃតាមច្រកអូរស្មាច់ អ្នកជំងឺចំនួន៨៩នាក់ទៀត រកឃើញឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ និងអ្នកជំងឺ៤៩នាក់ទៀត ជាពលករកំពុងធ្វើចត្តាឡីស័ក។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៧,២៩២នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៥,៨៣៣នាក់ និងករណីឆ្លងក្នុង «សហគមន៍ ២០ កុម្ភៈ» ចំនួន១,៤៥៩នាក់ បានព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ៣,៥៧៨នាក់ កំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន១,៥៩៧នាក់ និងស្លាប់ចំនួន១៤នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖