Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សៅ សារឿន នាំថវិកាក្រសួងការពារជាតិជិត២២លានរៀល ប្រគល់ជូនគ្រួសារសព ឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន

31-03-2016 16:39

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក សៅ សារឿន ប្រធានអនុគណៈកម្មាធិការរៀបចំ បុណ្យសពថ្នាក់ឧត្តមសេនីយ៍ទូទាំង កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ បាននាំយកនូវថវិកា របស់ក្រសួងការពារជាតិចំនួន ២១ ៩២៣ ២០០រៀល យកមកប្រគល់ជូនដល់គ្រួសារ សពឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការយោធាខេត្តព្រះវិហារ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការសឹករងខេត្តព្រះវិហារ ដែលធ្លាប់ដឹកនាំកម្លាំងចូលរួមប្រយុទ្ធតស៊ូ ការពារការឈ្លានពានរបស់កងទ័ពសៀមនោះ បានទទួលមរណភាពនៅម៉ោង ១៖៤៦នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ដោយសារជំងឺមហារីកគ្រាប់ឈាម៕