(ភ្នំពេញ)៖ សម្រាប់ការតែងតាំងនាយកសាលាបឋមសិក្សា នាយកអនុវិទ្យាល័យ និងនាយកវិទ្យាល័យចាប់ពេលនេះ បើក្នុងរយៈពេលមួយខែមិនទាន់មានការ តែងតាំងពីថ្នាក់ក្រោមជាតិទេ រដ្ឋមន្រ្តីក្រសួងអប់រំ ត្រូវតែងតាំងដោយខ្លួនឯង នេះបើយោងតាមការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសមុននេះបន្តិច។
ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកម្មវិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃនេះ៕