(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសមុននេះបន្តិចថា ប្រកាសដាក់ព្រៃឡង់ ជាព្រៃការពារក្នុងនោះរាប់ទាំងព្រៃនៅតំបន់ភ្នំក្រវ៉ាញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សូមឱ្យសកម្មជនបរិស្ថាន សង្គមស៊ីវិល និងព្រះសង្ឃដែលទៅបំបួសដើមឈើ កន្លងមកក្លាយជា អ្នកចូលរួមការពារ ព្រមទាំងប្រកាសផ្តល់ឈើខុសច្បាប់ ដែលរឹបអូសបានទាំងអស់ ជូនក្រសួងអប់រំដើម្បីយកទៅប្រើប្រាស់កសាងសាលារៀន និងអាគារផ្សេង។
សូមជំរាបថា សម្រាប់កម្មវិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នេះ Fresh News TV នឹងផ្សាយបន្តផ្ទាល់ ជូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឲ្យបានដឹងផងដែរ៕