(ភ្នំពេញ)៖ រថយន្តធុនយក្សមួយគ្រឿង ដឹកដែកអេតចាយខុសបច្ចេកទេស សំពីងសំពងក្រោយបង់លុយ៥០០០រៀលឲ្យមេភូមិ បើកចូលតាមផ្លូវបេតុងសាលាសុវណ្ណភូមិ បានបើកទៅទាក់ខ្សែភ្លើងដាច់ធ្លាក់រប៉ាត់រប៉ាយ រហូតប្រជាពលរដ្ឋប្តឹងទៅសមត្ថកិច្ចចុះទៅឃាត់ នៅចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានឃើញរថយន្តដឹកអេតចាយមួយគ្រឿង ខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ស្រាប់តែរថយន្តនោះ បើកបត់ឆ្លងកាត់ផ្លូវបេតុងខាងលើចូលផ្លូវជាតិលេខ៤រហូតទាក់ខ្សែភ្លើង បណ្តាលឲ្យដាច់ធ្លាក់រប៉ាត់រប៉ាយតែម្តង។
ក្រោយពីឃាត់រថយន្តហើយ តៃកុងបាននិយាយថា គាត់បង់ថ្លៃឆ្លងកាត់ផ្លូវនេះ៥០០០រៀលឲ្យមេភូមិទើបគេ ឲ្យបើកកាត់។ គាត់បានបន្តថា គាត់ នឹងចេញសងថ្លៃដែលខូចខាតនេះទាំងអស់រាល់ការខូចខាត។ ប្រជាពលរដ្ឋបានរិះគនដល់អាជ្ញាធរថា ផ្លូវនេះមិនអនុញ្ញាតឲ្យប្រភេទរថយន្តធំៗឆ្លងកាត់នោះទេ តែបែរជាអាជ្ញាធរភូមិ ដែលយាមកាមផ្លូវបង់លុយឲ្យរថយន្តដឹកដី និងក៏ដូចរថយន្តយក្សដឹកដែកមួយនេះទៅវិញ ធ្វើឲ្យផ្លូវមានកាខូចខាតយ៉ាងដំណំ៕
Posted by Fresh News Photo on Thursday, March 31, 2016