(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានបន្តអន្តរាគមន៍សម្របសម្រួលបញ្ជូនពលករខ្មែរ ចំនួន ២៣នាក់ នៅតំបន់នានាក្នុងប្រទេសថៃ ឲ្យបានវិលត្រលប់មកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពលករទាំងអស់ ត្រូវបានប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើការតាមនីតិវិធីសុខាភិបាល៕