(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេចបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការរដ្ឋបាល រយៈពេល១សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងខេត្ត។ នេះបើតាមសេចក្តីសម្រេចដែល បណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងខេត្ត រយៈពេល០១សប្តាហ៍ ចាប់ថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta និងស្របពេលខេត្តកំពង់ចាម ជាខេត្តមួយត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍»៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖