(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៨៣នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈអ្នកជាសះស្បើយចំនួន៥៧នាក់ និងស្លាប់ចំនួនម្នាក់។ នេះបើតាមសេចក្តីប្រកាស ព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តក៏អំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។
សូមបញ្ជាក់ថា គិតចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦,២៣៧ នាក់ ព្យាបាលជាសះស្បើយចំនួន ៥,១៦២ នាក់ និងស្លាប់ចំនួន ៨៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៩៨៩នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបាត់ដំបង៖