(ភ្នំពេញ)៖ ក្រុមហ៊ុនចិនមួយ បានបង្កើនទំហំវិយោគទុននៅកម្ពុជា លើវិស័យទូរគមន៍ និងសេវាពុហប្រព័ន្ធផ្សព្វផ្សាយ រហូតដល់ចំនួន១០០លានដុល្លារ ដើម្បីពង្រីកនូវសេវា និងផលិតផលថ្មីៗ។
ពិធីប្រកាសជាផ្លូវការនូវដំណើរការជាផ្លូវនូវផលិតថ្មី និងការកែប្រែឈ្មោះថ្មី របស់ Sing Meng Telemedia ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នាសណ្ឋាគារ សូហ្វីតែល ភូគីត្រាភ្នំពេញ។
ក្រុមហ៊ុន Sing Meng Telemedia បានដំណើរការនូវផលិតផលថ្មីៗ របស់ខ្លួននៅក្នុង ប្រទេសកម្ពុជា ដោយបង្ហាញនូវជម្រើស ផលិតផលថ្មីៗ សម្រាប់បណ្តាញល្បឿនលឿន និងសេវាពហុ ប្រព័ន្ធផ្សព្វផ្សាយ រួមមាន៖ SNET ជាផ្តល់ជូននូវសេវាអ៉ីធើណេត , STV ទូរទស្សន៍កម្សាន្ត, S+ ជា Mobile app កម្សាន្ត និង Splay ជាគេហទំព័រ កម្សាន្តឌីជីថល។
នាយកប្រតិបត្តិនៃ SingMeng Telemedia Group អ្នកស្រី Niu Yuhong ថ្លែងថា «យើងខ្ញុំមានគោល បំណងចង់ក្លាយ ជាអ្នកផ្តល់សេវាបណ្តាញ និងពហុប្រព័ន្ធ ផ្សព្វផ្សាយល្បឿនលឿនគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនវិនិយោគ បន្ថែមនូវទឹកប្រាក់ប្រមាណ១០០លានដុល្លារ»។
អ្នកស្រី Niu បានបន្ថែមទៀតថា «ជាមួយនឹងផលិតផល ដាក់ឲ្យដំណើរការថ្មីៗរបស់យើងខ្ញុំ យើងខ្ញុំនឹងផ្តល់ជូនសេវាពហុ ប្រព័ន្ធផ្សព្វផ្សាយ សព្វមុខ ដែលជឿទុកចិត្តបាន ជាទីពេញចិត្ត ដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស និងក្នុងតម្លៃសមរម្យ។ ភាពឈានមុខរបស់ក្រុមហ៊ុន កើតចេញពីទូរទស្សន៍ទែរ៉ាស់ឌីជីថល (DTT) និងការផ្តល់អាជ្ញាបណ្ណផ្តាច់មុខដល់ទូរទស្សន៍ លើសពី កម្រិតកំពូល (OTT TV)។ SingMeng ឈរជើងតែឯងក្នុងនាមជាអ្នកផ្តល់សេវា OTT TV តែមួយគត់របស់កម្ពុជា។ បច្ចេកវិទ្យាផ្អែក លើអ៊ីនធឺណិតនេះ មានកម្មវិធីឌីជីថល និង HD ច្រើនជាង ១០០ កម្មវិធី ហើយក៏ផ្តល់ជូនផងដែរនូវ បទពិសោធន៍ទំនាក់ទំនងពិសេស គ្មានពីរសម្រាប់អ្នក ប្រើប្រាស់ចុងក្រោយ»។
អ្នកស្រី Alice Xie ប្រធាន SingMeng Telemedia កម្ពុជាបានថ្លែងផងដែរថា បច្ចុប្បន្នបណ្តាញនេះ បាននិងកំពុង គ្របដណ្តប់ ប្រជាជន ទាំងមូលចំនួន ៧០ភាគរយ ហើយកំពុងបន្តពង្រីក វិសាលភាពរបស់ខ្លួន។
អ្នកស្រីបានបន្តថា «យើងខ្ញុំជា DTT តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវា ទូរទស្សន៍ គុណភាពខ្ពស់ ជូនដល់អតិថិជន។ សំខាន់ជាងនេះទៅទៀត ប្រជាជន នៅតំបន់ ជនបទក៏អាចទទួល បានផល ប្រយោជន៍ពីសេវាទាំង នេះផងដែរ”។ វាមិនមែនគ្រាន់តែនិយាយ អំពីទូរទស្សន៍ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បន្ថែម តម្លៃនៅក្នុងវិស័យអប់រំ ទេសចរណ៍ វប្បធម៌ និងសាសនា ផ្តល់ផលប្រយោជន៍ដល់ សាធារណជន កាន់តែច្រើន ។ យើងខ្ញុំគ្រោងនឹងបង្កើតកម្មវិធីថ្មីៗជាច្រើនក្រៅពីសេវា OTT TV»៕